សហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយា នៅក្នុងប្រតិបត្តិការយោធាមួយកាលពីរំលងអធ្រាត្រ បន្ទាប់ពីបានចំណាយពេលអស់ជាច្រើនខែក្នុងការតាមដានរាល់សកម្មភាពរបស់លោក

សហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយា នៅក្នុងប្រតិបត្តិការយោធាមួយកាលពីរំលងអធ្រាត្រ បន្ទាប់ពីបានចំណាយពេលអស់ជាច្រើនខែក្នុងការតាមដានរាល់សកម្មភាពរបស់លោក។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ ដាន ខេន (Dan Caine) ប្រធានអគ្គសេនាធិការចម្រុះ កាលពីថ្ងៃសៅរ៍ (ទី៣ ខែមករា)។

លោក ខេន បានមានប្រសាសន៍ថា ៖ “ក្រុមចារកម្មរបស់យើងបានធ្វើការអស់ជាច្រើនខែ ដើម្បីស្វែងយល់ពីទម្លាប់រស់នៅរបស់លោក ម៉ាឌូរ៉ូ រាប់ចាប់តាំងពីកន្លែងដែលលោកធ្វើដំណើរទៅមក អ្វីដែលលោកបរិភោគ និងសូម្បីតែសត្វចិញ្ចឹមដែលលោកចិញ្ចឹមផងដែរ”។

ប្រតិបត្តិការនេះមានការចូលរួមពីយន្តហោះជាង ១៥០គ្រឿង និងកងកម្លាំងចម្រុះជាច្រើនផ្នែក ដើម្បីសហការគ្នាយ៉ាងស្អិតរមួតក្នុងការនាំខ្លួនលោក ម៉ាឌូរ៉ូ ចេញពីទីក្រុងការ៉ាកាស (Caracas)។ by CNA
នេះគឺកម្មវិធី “Operation Absolute Resolve” បច្ចុប្បន្ន លោក ម៉ាឌូរ៉ូ ត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងភេរវកម្ម៕

ព័ត៌មានដែលជាប់ទាក់ទង