សូមបញ្ឈប់ផ្សព្វផ្សាយ វីដេអូដែលបង្កើតដោយបញ្ញាសប្បនិមិត្ត (AI) ដែលមានចេតនាបំពុលសង្គម ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គម

ភ្នំពេញ ៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃើញមានការបង្ហោះផ្សព្វផ្សាយ វីដេអូដែលបង្កើតដោយបញ្ញាសប្បនិមិត្ត (AI) ដែលមានចេតនាបំពុលសង្គម ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីទទួលបានផលប្រយោជន៍ពីការបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុលសង្គមនេះ ដែលធ្វើអោយមានការភាន់ច្រលំពីសារធារណជន និងប៉ះពាល់ដល់យ៉ាងខ្លាំងដល់សន្តិសុខជាតិ។
បច្ចុប្បន្ន នាយកដ្ឋានកំពុងធ្វើការស្រាវជ្រាវលើករណីការបង្ហោះផ្សព្វផ្សាយវីដេអូដែលបង្កើតឡើងដោយបញ្ញាសប្បនិមិត្ត (AI) ខាងលើនេះ។ឭ
នាយកដ្ឋាន សូមអំពាវនាវដល់សារធារណជន សូមកុំបង្ហោះផ្សព្វផ្សាយនូវព័ត៌មានណាដែលមិនមានមូលដ្ឋានច្បាស់លាស់ និងកុំចែករំលែកនូវព័ត៌មានមិនពិត ដែលជាចំណែកនាំអោយមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមានថែមទៀតផង៕ អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង