ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹង “គ្រប់គ្រង” ប្រទេសវ៉េណេស៊ុយអេឡា រហូតទាល់តែមាន “ការផ្លាស់ប្តូរអំណាចមួយដែលប្រកបដោយសុវត្ថិភាព ត្រឹមត្រូវ និងសមស្រប”
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹង “គ្រប់គ្រង” ប្រទេសវ៉េណេស៊ុយអេឡា រហូតទាល់តែមាន “ការផ្លាស់ប្តូរអំណាចមួយដែលប្រកបដោយសុវត្ថិភាព ត្រឹមត្រូវ និងសមស្រប” បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយាគឺលោកស្រី ស៊ីលីយ៉ា ផ្លូរ៉េស (Cilia Flores) នៅក្នុង “ការវាយប្រហារទ្រង់ទ្រាយធំ” កាលពីថ្ងៃសៅរ៍ (ទី៣ ខែមករា)។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅគេហដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា នាថ្ងៃដដែលនោះ លោក ត្រាំ បានបញ្ជាក់ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយា នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអំពើភេរវកម្មគ្រឿងញៀន នៅទីក្រុងញូវយ៉ក។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ភីត ហេសហ្សេត (Pete Hegseth) បានលើកសរសើរពីការឆ្មក់ចូលក្នុងប្រទេសវ៉េណេស៊ុយអេឡានេះ ដោយបានប្តេជ្ញាថានឹងយកមកវិញនូវ “ប្រេងដែលត្រូវបានគេលួចពីយើង”។
លោកបានលើកឡើងថា៖ “នេះគឺជាសន្តិភាពតាមរយៈកម្លាំង… សូមស្វាគមន៍មកកាន់ឆ្នាំ ២០២៦ ហើយនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ អាមេរិកបានវិលត្រឡប់មកវិញហើយ”៕ by CNA




