ក្រសួងឧស្សាហកម្ម និងអង្គការ Helen Keller ពង្រឹងកិច្ចសហប្រតិបត្តិការលើស្តង់ដាអាហារ

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោកបណ្ឌិត Shawn Baker អនុប្រធានប្រតិបត្តិនៃអង្គការ Helen Keller អន្តរជាតិ ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកស្តង់ដាអាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ និងការអភិវឌ្ឍប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ។
កិច្ចពិភាក្សាបានរំលេចនូវភាពជាដៃគូយូរអង្វែង និងការរួមចំណែករបស់អង្គការ Helen Keller អន្តរជាតិ ក្នុងការអភិវឌ្ឍស្តង់ដាកម្ពុជា រួមទាំងការរៀបចំសេចក្តីព្រាងស្តង់ដាផលិតផលអាហារូបត្ថម្ភសម្រាប់កុមារអាយុពី៦ ទៅ ៣៦ខែ៕ អត្ថបទ រូបភាពក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង