ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ស្វែងរកកិច្ចសហការលើស្តង់ដា និងឧស្សាហកម្មប្រកបដោយចីរភាព

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដឹកនាំដោយអនុប្រធានក្រុមប្រឹក្សា លោក Noel Clehane និងបានពិភាក្សាអំពីឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួង និងធុរកិច្ចអឺរ៉ុបនៅកម្ពុជា នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ។
លោក Clehane បានបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន យកចិត្តទុកដាក់ខ្ពស់ចំពោះការរួមចំណែករបស់ខ្លួនជាមួយរាជរដ្ឋាភិបាល និងស្វាគមន៍វឌ្ឍនភាពរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយក្រុមហ៊ុនអឺរ៉ុបមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការពង្រីកវត្តមាននៅក្នុងតំបន់អាស៊ាន៕ អត្ថបទ រូបភាពក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង