ព័ត៌មានជាតិសន្តិសុខសង្គម ឈើចំនួន ១៦៣ដុំ ស្មើនឹង ៩.៦៣០មែត្រគូប ( ផ្ទិក ខ្លុង គគីរ ផ្ទៀក) ត្រូវបានបង្រ្កាប By MTV Today On Jan 4, 2026 ខេត្តក្រចេះ ៖ ក្រុមអធិការកិច្ចនៃអគ្គនាយកដ្ឋានតំបន់ការពារនៃក្រសួងបរិស្ថាន បានដឹកនាំសហការជាមួយមន្ទីរបរិស្ថាន គណៈបញ្ជាការរដ្ឋបាលស្រុកព្រែកប្រសព្ធ រដ្ឋបាលព្រៃឈើ និងក្រុមការងារលោក តាន់ គឹមសួរ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានចុះបង្ក្រាបរថយន្តដឹកឈើអារ ចេញពីតំបន់ការពារធម្មជាតិ បានឈើចំនួន ១៦៣ដុំ ស្មើនឹង ៩.៦៣០មែត្រគូប ( ផ្ទិក ខ្លុង គគីរ ផ្ទៀក) ត្រូវបានបង្រ្កាប។ ក្រុមការងារបានប្រគល់វត្ថុតាង និងចាត់វិធានការកសាងសំណុំរឿងតាមនីតិវិធី ព្រមទាំងធ្វើការស្រាវជ្រាវរកជនដែលប្រព្រឹត្តបទល្មើសបន្ថែមទៀត។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណការចូលរួមពីសម្តកិច្ចគ្រប់ប្រភេទ រដ្ឋបាលជាតិ និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលបានចូលរួមសហការផ្តល់ព័ត៌មានពិត និងសហការបានល្អក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ៕ ក្រសួងបរិស្ថាន Share FacebookTelegramEmailLinkedinPrint