ក្រោយថ្ងៃទទួលយកបទឈប់បាញ់ ផលប៉ះពាល់នៃសង្រ្គាមនៅតំបន់បឹងត្រកួន និងសកម្មភាពរំលោភច្បាប់អន្តរជាតិ ដោយការព័ទ្ធយកភូមិតាមរយៈការដាក់កុងតឺន័រ របស់ទាហានឈ្លានពានថៃ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយថ្ងៃទទួលយកបទឈប់បាញ់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ទិដ្ឋភាពផលប៉ះពាល់នៃសង្រ្គាមឈ្លានពានរបស់ទាហានថៃនៅតំបន់បឹងត្រកួនស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចំនួន ៤ភូមិ គឺភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងសកម្មភាពរំលោភច្បាប់អន្តរជាតិ ដោយព័ទ្ធយកភូមិតាមរយៈការដាក់កុងតឺន័រ។
សកម្មភាពនេះ គឺជាការបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ កម្ពុជាក៏មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងជាដាច់ខាត។
ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានផ្តិតយករូបភាពនេះនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។
រូបថត៖ ឯកឧត្តម ខឹម សុវណ្ណារ៉ា / AKP
ព័ត៌មានដែលជាប់ទាក់ទង