នយោបាយព័ត៌មានទាន់ហេតុការណ៍ ឯកឧត្តម ហេង រតនា ៖ ដេីម្បីចៀសវាងគ្រោះថ្នាក់និងការភ័នច្រឡំផ្សេងៗ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃបន្តជំរុញអនុវត្តន៍យ៉ាងមុឺងម៉ាត់នូវស្មារតីកិច្ចព្រមព្រៀងពង្រឹងបទឈប់បាញ់ ជាពិសេសដូចខ្លឹមសារមានចែងត្រង់ចំនុចទី២ ដែលបានសម្រេចដោយគណកម្មការព្រំដែនទូទៅ By PA THOM PRESS On Aug 9, 2025 ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ នៅទិសសមរភូមិមុខនៃខែ្សបន្ទាត់ព្រំដែនខ្មែរ-សៀម មានករណីទាហានសៀមជាន់គ្រាប់មីនសំណល់សង្គ្រាមបណ្តាឱ្យរងរបួសចំនួន៣នាក់ (ផ្អែកតាមព័ត៌មានជាតិនិងអន្តរជាតិ)។ ដេីម្បីចៀសវាងគ្រោះថ្នាក់និងការភ័នច្រឡំផ្សេងៗ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃបន្តជំរុញអនុវត្តន៍យ៉ាងមុឺងម៉ាត់នូវស្មារតីកិច្ចព្រមព្រៀងពង្រឹងបទឈប់បាញ់ ជាពិសេសដូចខ្លឹមសារមានចែងត្រង់ចំនុចទី២ ដែលបានសម្រេចដោយគណកម្មការព្រំដែនទូទៅ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុី៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint