ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រួមជាមួយលោកស្រី Eri Komukai ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ (JICA) ប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុន និងលោកឧត្តមសេនីយ៍ទោ Tadesse Amelo Sieso នាយកសកម្មភាពមីនប្រទេសអេត្យូពី បានធ្វើជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញថ្នាក់ដឹកនាំជាន់ខ្ពស់នៃការគ្រប់គ្រងវិស័យមីន”

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រួមជាមួយលោកស្រី Eri Komukai ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ (JICA) ប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុន និងលោកឧត្តមសេនីយ៍ទោ Tadesse Amelo Sieso នាយកសកម្មភាពមីនប្រទេសអេត្យូពី បានធ្វើជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញថ្នាក់ដឹកនាំជាន់ខ្ពស់នៃការគ្រប់គ្រងវិស័យមីន” នៅថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ ។
វគ្គហ្វឹកហ្វឺននេះគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយ:JICA ជួយពង្រឹងកិច្ចសហប្រតិបត្តិការវិស័យមីន រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសនៅទ្វីបអាហ្រ្វិកដោយចាប់ផ្តេីមជាមួយប្រទេស៤ រួមមាន ប្រទេសអេត្យូពី នីហ្សេរីយ៉ា សូម៉ាលី និងស៊ូដង់ខាងត្បូង ក្នុងគោលបំណងពង្រឹងសមត្ថភាព ចែករំលែកបទពិសោធន៍ និងសិក្សាស្វែងយល់ផ្ទាល់អំពីការអនុវត្តជាក់ស្តែងរបស់អង្គភាពCMAC ក្នុងវិស័យសកម្មភាពមីន៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង