កីឡាករជម្រេីសជាតិកម្ពុជា បានទទួលជ័យជម្នះលើក្រុមបាល់ទាត់ចិន ហុងកុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដោយលទ្ធផល ២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ភ្នំពេញ ៖ កីឡាករជម្រេីសជាតិកម្ពុជា បានទទួលជ័យជម្នះលើក្រុមបាល់ទាត់ចិន ហុងកុង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដោយលទ្ធផល ២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ជ័យជម្នះដ៏មានន័យនេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់កម្ពុជា ដោយបានយកឈ្នះ ចិនហុងកុង ជាលើកដំបូងក្នុងរយៈពេល ៦៩ឆ្នាំ។ សមិទ្ធផលនេះបានបង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់នៃសមត្ថភាពកីឡាករ ក៏ដូចជាការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាទាំងមូល។

សូមចូលរួមអបអរសាទរចំពោះកីឡាករ គ្រូបង្វឹក ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រោមការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានរួមចំណែកជំរុញឱ្យវិស័យបាល់ទាត់កម្ពុជា បន្តរីកចម្រើន និងទទួលបានសមិទ្ធផលគួរជាទីមោទនៈនេះ៕
អរគុណសន្តិភាព
![]()
អរគុណសន្តិភាព