ព័ត៌មានជាតិសន្តិសុខសង្គម បច្ចេកវិទ្យា AI Deepfake កាន់តែមានភាពវៃឆ្លាត និងក្លាយជាបញ្ហាប្រឈម ដ៏គួរឱ្យព្រួយបារម្ភ By MTV Today On May 23, 2026 តើល្បិចបោកប្រាស់តាមរយៈបច្ចេកវិទ្យា AI Deepfake មានទម្រង់អ្វីខ្លះ? បច្ចេកវិទ្យា AI Deepfake កាន់តែមានភាពវៃឆ្លាត និងក្លាយជាបញ្ហាប្រឈម ដ៏គួរឱ្យព្រួយបារម្ភ ដោយជនខិលខូចអាចយកវាទៅប្រើក្នុងគោលបំណងឆបោកបានតាមវិធីជាច្រើនដែលនឹកស្មានមិនដល់។ ថ្ងៃនេះក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីការបោកប្រាស់តាមរយៈ Deepfake ដូចខាងក្រោម៖ ១. ការបោកប្រាស់តាមរយៈវីដេអូខល (Video Call Scam)៖ ការប្រើប្រាស់ AI ដើម្បីក្លែងបន្លំមុខមាត់ និងសំឡេងរបស់អ្នកក្នុងពេលខលវីដេអូជាក់ស្តែង ដើម្បីខ្ចីប្រាក់ ឬបញ្ជាឱ្យផ្ទេរប្រាក់ជាបន្ទាន់។ ២. ការក្លែងបន្លំសំឡេង (Voice Cloning)៖ លួចចម្លងសំឡេងរបស់អ្នក ដើម្បីទូរស័ព្ទ ឬផ្ញើរសារសម្លេងទៅបោកលុយអ្នកដទៃ។ ៣. ការបង្កើតរូបភាព និងឯកសារក្លែងក្លាយ៖ កាត់តរូបភាព ឬវីដេអូដើម្បីបន្លំអត្តសញ្ញាណក្នុងគោលបំណងឆបោកអ្នកដទៃ។ ដើម្បីកុំឱ្យធ្លាក់ក្នុងល្បិចបោកប្រាស់នេះ លោកអ្នកគួរអនុវត្ត ៤ ចំណុច៖ ១. កំណត់ “ពាក្យសម្ងាត់គ្រួសារ” ដែលដឹងតែក្នុងចំណោមសមាជិកគ្រួសារ។ ២. សង្កេតមើលភាពមិនប្រក្រតី៖ ពិនិត្យមើលការព្រិចភ្នែក ចលនាមាត់ និងស្រមោលនៅលើផ្ទៃមុខ។ ៣. កុំប្រញាប់ផ្ទេរប្រាក់៖ ត្រូវចុចបិទសិន រួចខលទៅកាន់លេខទូរស័ព្ទផ្ទាល់ខ្លួន ដើម្បីសួរនាំបញ្ជាក់។ ៤. ការពារទិន្នន័យឯកជន៖ ប្រុងប្រយ័ត្នរាល់ការបង្ហោះវីដេអូ ឬសំឡេងជាសាធារណៈ ដែលជនខិលខូចអាចប្រើប្រាស់ ដើម្បីធ្វើជាគំរូសម្រាប់ក្លែងបន្លំសម្លេង៕ ប្រភព អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint