ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើប្រព័ន្ធចុះបញ្ជីសំណុំរឿងនៅតាមសាលាជម្រះក្តី
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើប្រព័ន្ធចុះបញ្ជីសំណុំរឿងនៅតាមសាលាជម្រះក្តី តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាផ្តល់យោបល់លើប្រព័ន្ធចុះបញ្ជីសំណុំរឿងនៅតាមសាលាជម្រះក្តី ដែលក្រុមការងារបានរៀបចំរួច មុននឹងឈានដល់ការសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធនេះ ៕
អរគុណសន្តិភាព

