សន្តិសុខសង្គម គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តMERCEDES C500 ពណ៌ស បុករះម៉ូតូ និងរម៉កដឹកទឹកកក បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ By MTV Today On May 19, 2026 ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីប មួយគ្រឿង ម៉ាក MERCEDES C500 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-1301 បេីកបរក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈបេីកមកដល់ចំណុចខាងលេី ស្រាប់តែរថយន្តបានបុករះជាមួយម៉ូតូ និងរម៉កដឹកទឹកកក បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។ ហេតុការណ៍បានកេីតឡេីងនៅវេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងមូលដ្ឋានសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូ ព្រមទាំងរម៉កទឹកកក ទៅរក្សាទុកនៅការិយាល័យ រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ ៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint