ឯកឧត្តម ស សុខា បញ្ជាឱ្យនាំខ្លួនកូនប្រុសស្នងការរងម្នាក់ មកទទួលខុសត្រូវរឿងបុកមនុស្សស្លាប់ ៦នាក់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាដាច់ណាត់ឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការនាំខ្លួនកូនប្រុសរបស់លោក ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឬស្សី មកទទួលខុសត្រូវចំពោះមុខច្បាប់។
យោងតាមអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ជនបង្កត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅ (Blacklist) រួចរាល់ហើយ ដើម្បីការពារការរត់គេចខ្លួនទៅក្រៅប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធពន្លឿនការឃាត់ខ្លួន ដោយលោកបង្ហាញជំនឿចិត្តថា ក្នុងនាមជាឪពុក លោកស្នងការរងប្រាកដជាដឹងពីកន្លែងលាក់ខ្លួនរបស់កូនប្រុសជាក់ជាមិនខាន៕
អរគុណសន្តិភាព

