សាជីវកម្ម Mazda Motor Corporation បានប្រកាសជាផ្លូវការអំពីឧប្បត្តិហេតុសន្តិសុខសាយប័រមួយ ដែលពាក់ព័ន្ធនឹងការលួចចូលពីខាងក្រៅ(warehouse management system) ដែលអាចធ្វើឱ្យលេចធ្លាយទិន្នន័យ
ប្រទេសជប៉ុន ៖ សាជីវកម្ម Mazda Motor Corporation (マツダ株式会社) គឺជាក្រុមហ៊ុនផលិតរថយន្តជប៉ុនលំដាប់អន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Fuchū ខេត្ត Hiroshima ប្រទេសជប៉ុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩២០ ក្រុមហ៊ុននេះល្បីល្បាញដោយសារបច្ចេកវិទ្យា SKYACTIV ម៉ាស៊ីនបង្វិល (Rotary) និងទស្សនវិជ្ជា “Jinba Ittai” ដែលសង្កត់ធ្ងន់លើទំនាក់ទំនងរវាងអ្នកបើកបរ និងរថយន្ត។
ថ្មីៗនេះសាជីវកម្ម Mazda Motor Corporation បានប្រកាសជាផ្លូវការអំពីឧប្បត្តិហេតុសន្តិសុខសាយប័រមួយ ដែលពាក់ព័ន្ធនឹងការលួចចូលពីខាងក្រៅដោយគ្មានការអនុញ្ញាតទៅក្នុងប្រព័ន្ធគ្រប់គ្រងឃ្លាំងផ្ទៃក្នុង (warehouse management system) ដែលអាចធ្វើឱ្យលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនចំនួន ៦៩២ កំណត់ត្រា របស់និយោជិត បុគ្គលិកក្រុមហ៊ុនក្នុងសម្ព័ន្ធ និងដៃគូអាជីវកម្ម។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានចេញផ្សាយសេចក្តីជូនដំណឹងជាផ្លូវការអំពីការបំពានទិន្នន័យនេះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយបានបញ្ជាក់ថា ការជ្រៀតចូលនេះត្រូវបានរកឃើញដំបូងកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥។
មូលហេតុចម្បងនៃការបំពាននេះ ត្រូវបានគេកំណត់ថាបណ្តាលមកពីការវាយលុកលើចន្លោះប្រហោងសន្តិសុខដែលមិនទាន់បានជួសជុល (unpatched security vulnerabilities) នៅក្នុងប្រព័ន្ធគ្រប់គ្រងឃ្លាំងនោះ៕ by Mr. Ou OPhannarith

