ករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចបុរីខេភីម៉នដានី ផ្ទះលេខ១៦ ផ្លូវបេតុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

ភ្នំពេញ ៖ នៅវេលាម៉ោង១០:៣៥នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចបុរីខេភីម៉នដានី ផ្ទះលេខ១៦ ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ជាន់ទី១ចំនួន២បន្ទប់អស់ទាំងស្រុង រួមមានម៉ាស៊ីនត្រជាក់ ចំនួន០២គ្រឿង គ្រែចំនួន២ និងសម្ភារប្រើប្រាស់មួយចំនួន។
នៅវេលាម៉ោង១១:៣៥នាទី នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន០៣ឡាន ស្មើនឹង១៨ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យ៩១១ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង