រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលខេត្តស្ទឹងត្រែងចំនួន៦រូប ក្នុងករណីប្រព្រឹត្តល្មើសវិន័យនគរបាល
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលខេត្តស្ទឹងត្រែងចំនួន៦រូប ក្នុងករណីប្រព្រឹត្តល្មើសវិន័យនគរបាល។
ចំណាត់ការវិន័យលើមន្ត្រីនគរបាលជាតិទាំង ៦រូប នៅខេត្តស្ទឹងត្រែង ដែលសម្រេចដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ៖
១. លោកឧត្តមសេនីយ៍ត្រី ចាន់ សុផា (០២០៤៦) ស្នងការរងទទួលការងារព្រំដែន ដកហូតមុខតំណែង មកជាមន្ត្រីធម្មតា។
២. លោកវរសេនីយ៍ទោ ចាន់ សុធា (៥៦៩៤៥) មេបញ្ជាការរង វរសេនាតូចលេខ៧០១ ផ្អាកការងារបណ្តោះអាសន្ន។
៣. លោកវរសេនីយ៍ត្រី ទិព្វ និទ្ធី (៥៦៩៧២) មេបញ្ជាការរង វរសេនាតូចលេខ៧០១ ដកតំណែងមកជាមន្ត្រី និងបន្ថយស័ក្តិ ១ថ្នាក់ (មកនៅ អនុសេនីយ៍ឯក)។
៤.លោកអនុសេនីយ៍ឯក ឋាន វិចិត្រ(៧១៥៦៩) នាយរងផ្នែកសុខាភិបាល វរសេនាតូច៧០១ ដកតំណែងមកជាមន្ត្រី និងបន្ថយស័ក្តិ ១ថ្នាក់ (មកនៅ អនុសេនីយ៍ទោ)។
៥. លោកអនុសេនីយ៍ទោ សៅ សុភាព (៧១៦០៩) នាយរងប៉ុស្តិ៍ការពារព្រំដែនណាអូង ដកតំណែងមកជាមន្ត្រី និងបន្ថយស័ក្តិ ១ថ្នាក់ (មកនៅ អនុសេនីយ៍ត្រី)។
៦.លោកអនុសេនីយ៍ត្រី ចាន់ សុភ័ក្ត្រ (៩៥៧៥៣)មន្ត្រី មកនៅត្រឹមថ្នាក់ ព្រិន្ទបាលឯក។
សូមបញ្ជាក់ថា ៖ ក្នុងចំណោមមន្ត្រីទាំង ៦រូបនេះ មាន ២រូបជា ឪពុកនិងកូនបង្កើត គឺលោក ចាន់ សុផា (ឪពុក) និងលោក ចាន់ សុភ័ក្រ (កូន)៕
អរគុណសន្តិភាព


