ព័ត៌មានជាតិ ឱសានវាទនៃការកំណត់ចាកចេញពីការលក់ដូរតាមចិញ្ចើថ្នល់ By MTV Today On Jan 18, 2026 ភ្នំពេញ ៖ ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយដែលបងប្អូនអាជីវករដែលលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ត្រូវទៅប្រកបអាជីវកម្មនៅផ្សារបោះដុំបន្លែផ្លែឈេី (ផ្សារដើមគថ្មី) ក្រោមការសម្របសម្រួលរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្រោយពេលដែលបងប្អូនអាជីវករចាកចេញពីចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ ដែលកន្លងមកតែងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។ ដូច្នេះដើម្បីចូលរួមបង្កឲ្យទីក្រុងយើងស្អាត រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំតាមរយៈការសហការល្អពីបងប្អូនអាជីវករ រួមនឹងម្ចាស់គេហដ្ឋានអាជីវកម្មនៅតាមដងផ្លូវ ឈប់បន្តយកចំណីផ្លូវ រួមទាំងផ្លូវថ្មើរជើង មកដាក់របររកស៊ីធ្វើឲ្យប៉ះពាល់ទាំងសោភ័ណភាព កកស្ទះចរាចរណ៍ រួមទាំងបង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint