ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តសៀមរាប និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat Cambodia) បានចុះពិនិត្យ គម្រោងលំនៅឋានសង្គមកិច្ច គម្រោងលំនៅឋានតម្លៃសមរម្យ…

ខេត្តសៀមរាប ៖ ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តសៀមរាប និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat Cambodia) បានចុះពិនិត្យ គម្រោងលំនៅឋានសង្គមកិច្ច, គម្រោងលំនៅឋានតម្លៃសមរម្យ, គម្រោងកែលម្អលំនៅឋានសហគមន៍, គម្រោងលើកកម្ពស់ជីវភាពសហគមន៍, គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន, គម្រោងកែលម្អបណ្តាញផ្គត់ផ្គង់ប្រព័ន្ធស្រោចស្រពកសិកម្ម, ដែលសម្របសម្រួល និងអនុវត្តគម្រោងដោយ អង្គការ Habitat Cambodia, អាជ្ញាធរខេត្តសៀមរាប និងបាត់ដំបង និងដៃគូអភិវឌ្ឍន៍នានា។
គម្រោងទាំងអស់នេះ បានរួមចំណែកកែលម្អសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព ក្នុងក្រុងសៀមរាប និងធានាឱ្យបងប្អូនសហគមន៍ ទទួលបានសុវត្ថិភាព មានលំនៅឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គល រស់នៅជួបជុំគ្រួសារ និងកសាងភាពជាសហគមន៍ ដែលបាននិងកំពុងធ្វើឱ្យជីវភាពសេដ្ឋកិច្ចបងប្អូនទាំងអស់កាន់តែប្រសើរឡើង និងបានគិតគូផ្សារភ្ជាប់ទៅនឹងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគឺការផ្តល់សេវាសាធារណៈ និងការធ្វើសមាហរណកម្មនៅក្នុងរដ្ឋបាលមូលដ្ឋាន៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង