កម្លាំងជំនាញអង្គភាពCMAC ចុះទៅបោសសម្អាតមីនបេីកតំបន់សុវត្ថិភាពនៅកន្លែងផ្ទុះរថយន្តឆ្នៃស្ថិតនៅក្នុងចម្ការដំឡូងមី​ ភូមិវាលវង់​ ឃុំតាស្តា​ ស្រុកសំពៅលូន​

ខេត្តបាត់ដំបង ៖ នៅថ្ងៃសៅរ៍​ ទី១០​ មករា​ ឆ្នាំ២០២៦​នេះ​ កម្លាំងជំនាញអង្គភាពCMAC ចុះទៅបោសសម្អាតមីនបេីកតំបន់សុវត្ថិភាពនៅកន្លែងផ្ទុះរថយន្តឆ្នៃស្ថិតនៅក្នុងចម្ការដំឡូងមី​ ភូមិវាលវង់​ ឃុំតាស្តា​ ស្រុកសំពៅលូន​ ខេត្តបាត់ដំបងនោះ​ បានរកឃេីញគ្រាប់មីនតោន៣​រណ្តៅ​សុទ្ធតែដាក់គ្រាប់មីនតោនត្រួតគ្នាចំនួន២គ្រាប់​ សរុបចំនួន៦គ្រាប់​ ស្ថិតនៅក្បែរៗកន្លែងផ្ទុះនោះ​។
សុំបញ្ជាក់ថា​ ដីចម្ការនេះបានរុករានប្រេីប្រាស់ដាំដំណាំប្រមាណជិត៣០ឆ្នាំមកហេីយ​ តាំងពីសង្គ្រាមផ្ទែក្នុងកម្ពុជាត្រូវបានបញ្ចប់មកម្លេះ ៕ by H.E Heng Ratana
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង