ផ្ទុះគ្រាប់មីនតោនជាសំណល់សង្គ្រាមទសវត្ស១៩៨០-៩០ បានបំផ្លាញរថយន្តកែឆ្នៃដឹកដំឡូងមីមួយគ្រឿងស្ទេីទាំងស្រុង
ខេត្តបាត់ដំបង ៖ នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ មានករណីផ្ទុះគ្រាប់មីនតោនជាសំណល់សង្គ្រាមទសវត្ស១៩៨០-៩០ បានបំផ្លាញរថយន្តកែឆ្នៃដឹកដំឡូងមីមួយគ្រឿងស្ទេីទាំងស្រុង និងជាសំណាងល្អបំផុតសម្រាប់បេីកបររួចជីវិតដោយព្រលឹងចេញជិតផុតចុងសក់ មិនរងរបួសស្នាមឡេីយ! ។ ករណីផ្ទុះគ្រាប់មីនតោននេះ កេីតឡេីងនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
នេះបានហៅថា “សំណល់សង្គ្រាមចាស់មិនទាន់អស់ផង សំណល់សង្គ្រាមថ្មីមកបន្ថែមទៀត” ៕
អរគុណសន្តិភាព

