មេខ្លោងនៃការធ្វើទារុណកម្ម និងសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅកម្ពុជា ត្រូវបានចាប់ខ្លួននៅប្រទេសថៃ
ទីក្រុងសេអ៊ូល ៖ មេខ្លោងជនជាតិចិន ដែលជាជនសង្ស័យសំខាន់ពាក់ព័ន្ធនឹងការធ្វើទារុ.ណក.ម្ម និងឃា.តកម្មលើនិស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត ប្រទេសកម្ពុជា ត្រូវបានទីភ្នាក់ងារប៉ូលីសកូរ៉េចាប់ខ្លួនបាន នៅប៉ាតាយ៉ា ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។
ក្រសួងយុត្តិធម៌ ទីភ្នាក់ងារប៉ូលីសជាតិ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េ បានប្រកាសនៅថ្ងៃទី ៨ មករានេះថា ពួកគេបានសហការជាមួយអាជ្ញាធរថៃដើម្បីចាប់ខ្លួនជនជាតិចិនម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Ham អាយុ៤២ឆ្នាំ បានរត់គេចមកស្នាក់នៅប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្ងៃមុន៕
![]()

