ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ពិន័យ ចៅក្រម៥នាក់
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ពិន័យ ចៅក្រម៥នាក់ ក្រោមរូបភាពបន្ថយមួយថ្នាក់ និងបន្ថយឋានន្ដរស័ក្ដិ ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថា ចៅក្រមចំនួន៥រូប ត្រូវបានត្រាស់បង្គាប់ឲ្យដាក់វិន័យ ក្រោមរូបភាពបន្ថយមួយថ្នាក់ និងបន្ថយឋានន្តរស័ក្ដិ រួមមាន ៖
១- លោក ឃុន លាងម៉េង ឧត្តមចៅក្រមថ្នាក់លេខ៥ មកជាថ្នាក់លេខ៦
២- លោក ភូ ពៅស៊ុន ឧត្តមចៅក្រមថ្នាក់លេខ៥ មកជាថ្នាក់លេខ៦
៣- លោកស្រី យិន ឈាណាវី ឧត្តមចៅក្រមថ្នាក់លេខ៦ មកជាវរៈចៅក្រមថ្នាក់លេខ១
៤- លោក ធាម ច័ន្ទពិសិដ្ឋ វរៈចៅក្រមថ្នាក់លេខ២ មកជាថ្នាក់លេខ៣
៥- លោកស្រី ទិត ដាលីន វរៈចៅក្រមថ្នាក់លេខ៤ មកជាអនុចៅក្រមថ្នាក់លេខ១ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
ព្រះរាជក្រឹត្យនេះ ត្រាស់បង្គាប់ឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។
ព្រះរាជក្រឹត្យនេះផងដែរ ក៏មិនបានបញ្ជាក់ពីមូលហេតុនៃការដាក់វិន័យទៅលើចៅក្រមទាំង៥រូបនោះទេ៕


