សន្តិសុខសាយប័រក្នុងឆ្នាំ២០២៥៖ តើពិភពលោកបានជួបប្រទះអ្វីខ្លះ និងដំណោះស្រាយសម្រាប់ឆ្នាំ ២០២៦

សន្តិសុខសាយប័រក្នុងឆ្នាំ២០២៥៖ តើពិភពលោកបានជួបប្រទះអ្វីខ្លះ និងដំណោះស្រាយសម្រាប់ឆ្នាំ ២០២៦ ៖

១.ស្ថានភាពសន្តិសុខសាយប័រសកលក្នុងឆ្នាំ២០២៥៖
ក. ការវាយប្រហារដោយប្រើបញ្ញាសប្បនិម្មិត (AI) កាន់តែរីកដាល៖ ការបោក (Phishing), ការឆបោក (scam) , Deepfakes, និងវិស្វកម្មសង្គម (Social Engineering) ធ្វើឡើងកាន់តែលឿន ចំណាយតិច និងពិបាកសម្គាល់។

ខ. មរោគចាប់ជំរិត (Ransomware) នៅតែជាការគំរាមកំហែងធំ និងកាន់តែមានគោលដៅច្បាស់លាស់៖ ក្រុមឧក្រិដ្ឋជនផ្តោតលើមន្ទីរពេទ្យ (Hospital) ភស្តុភារ (Logistics) ហិរញ្ញវត្ថុ (Finance) រោងចក្រ (Manufacturing) និងសេវាកម្ម រដ្ឋាភិបាល (Government) ដែលការរអាក់រអួល អាចបង្កជាការខាតបង់ធំ។

គ. ហានិភ័យពីខ្សែសង្វាក់ផ្គត់ផ្គង់ (Supply-chain) និងភាគីទីបីមានកាកើនឡើង៖ ការជ្រៀតចូលប្រព័ន្ធជាច្រើនចាប់ផ្តើមតាមរយៈអ្នកលក់ អ្នកផ្តល់សេវា IT និងកម្មវិធីដែលពាក់ព័ន្ធ។

ឃ. ប្រព័ន្ធក្លោដ (Cloud) និងអត្តសញ្ញាណ (Identity)៖ ការលួចយកគណនីរបស់អ្នកប្រើប្រាស់ ការប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់មិនរឹងមាំ (Weak MFA) និងការកំណត់ប្រព័ន្ធខុស (Misconfiguration) បានបង្កឱ្យមានបញ្ហាជាច្រើន។

ង. ហានិភ័យលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ វិស័យថាមពល ការដឹកជញ្ជូន ទូរគមនាគមន៍ និងសេវាសាធារណៈ រងការប៉ុនប៉ងជ្រៀតចូល និងរំខានកាន់តែខ្លាំង។

ច. អាវុធសាយប័រ ​(Cyber Weapon)៖ មានការប្រើប្រាស់សមត្ថភាពសាយប័រ នៅក្នុងសង្រ្គាមបែបប្រពៃណី ដែលប្រទេសនានាកំពុងតែមានការចាប់អារម្មណ៍។

ឆ. បទប្បញ្ញត្តិ និងការរាយការណ៍ឧប្បត្តិហេតុមានភាពតឹងរ៉ឹងជាងមុន៖ ប្រទេសជាច្រើនតម្រូវឱ្យមានការរាយការណ៍ពីឧប្បត្តិហេតុ ការការពារទិន្នន័យល្អជាងមុន និងអភិបាលកិច្ចរឹងមាំ។

២. ដំណោះស្រាយសម្រាប់ឆ្នាំ ២០២៦
ក. រៀបចំសន្តិសុខសាយប័រដោយការសន្មតថាមានការជ្រៀតចូល៖ ប្រើប្រាស់គោលការណ៍ Zero Trust — ត្រូវតែផ្ទៀងផ្ទាត់អ្នកប្រើប្រាស់/ឧបករណ៍ជានិច្ច ផ្តល់សិទ្ធិប្រើប្រាស់តិចបំផុតតាមការចាំបាច់ (Least Privilege) និងបែងចែកបណ្តាញឱ្យដាច់ពីគ្នា។

ខ. ការការពារអត្តសញ្ញាណជាចម្បង៖ ប្រើប្រាស់ការផ្ទៀងផ្ទាត់ដែលធន់នឹងការបន្លំ (Phishing-resistant MFA) ការគ្រប់គ្រងការចូលប្រើប្រាស់ឱ្យបានតឹងរ៉ឹង និងតាមដានគណនីជាប្រចាំ។

គ. កសាងភាពធន់សំខាន់ជាងភាពល្អឥតខ្ចោះ៖ ត្រូវមានការបម្រុងទុកទិន្នន័យ (Backups) ហើយត្រូវសាកល្បង មានផែនការឆ្លើយតបឧប្បត្តិហេតុ និងសមត្ថភាពស្តារប្រព័ន្ធឡើងវិញយ៉ាងឆាប់រហ័ស។

ឃ. សន្តិសុខរបស់អ្នកផ្គត់ផ្គង់ និងភាគីទីបី៖ កំណត់លក្ខខណ្ឌសន្តិសុខអប្បបរមា ការធ្វើសវនកម្ម និងការត្រួតពិនិត្យហានិភ័យជាប្រចាំ។

ង. ការការពារ និងអភិបាលកិច្ច AI៖ ប្រើប្រាស់ AI ដើម្បីចាប់យកភាពមិនប្រក្រតី ប៉ុន្តែត្រូវគ្រប់គ្រងរបៀបដែលឧបករណ៍ AI ចូលប្រើប្រាស់ទិន្នន័យ និងប្រព័ន្ធ។

ច. បង្កើនកម្លាំងពលកម្មសាយប័រ និងការយល់ដឹង: បណ្តុះបណ្តាលថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធនិងសាធារណជន ព្រោះមនុស្សនៅតែជាគោលដៅសំខាន់នៃការវាយប្រហារ៕

by OUP Narith

ព័ត៌មានដែលជាប់ទាក់ទង