ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់សារសំខាន់លើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-វៀតណាម ដែលមានមូលដ្ឋានលើ “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ចំណងមិត្តភាពនេះ បាននាំឲ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវិស័យសំខាន់ៗជាច្រើន ដែលផ្តល់ផលវិជ្ជមានដល់ប្រជាជនទាំងពីរ។
ជាលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕ រូបភាព អត្ថបទក្រសួងការបរទេស
ព័ត៌មានដែលជាប់ទាក់ទង