វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៨ ០៣០ ប័ណ្ណ ត្រូវ​បានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១១ ភូមិ នៅសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន

ខេត្តកណ្តាល ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៨ ០៣០ ប័ណ្ណ ត្រូវ​បានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១១ ភូមិ នៅសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ។
នាថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨ ០៣០ ប័ណ្ណ ដល់ប្រជាពលរដ្ឋចំនួន ១១ ភូមិ នៅសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ដ.ន.ស.ស និងអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋសរុប ៥០០ នាក់៕

ព័ត៌មានដែលជាប់ទាក់ទង