វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ២ ៥០៧ បណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន៤ភូមិ៖ ភូមិត្រពាំងស្រែ ភូមិជើងឃ្លេ ភូមិច្រាប និងភូមិជ្រៃម៉ាំង ឃុំ ២ធ្នូ ស្រុកស្នួល​

ខេត្តក្រចេះ ៖ វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ២ ៥០៧ បណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន៤ភូមិ៖ ភូមិត្រពាំងស្រែ ភូមិជើងឃ្លេ ភូមិច្រាប និងភូមិជ្រៃម៉ាំង ឃុំ ២ធ្នូ ស្រុកស្នួល​ ខេត្ត​ក្រចេះ​។
នាថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ២ ៥០៧ បណ្ណ ក្រោមអធិបតីភាពលោកអភិបាលរងខេត្ត ហេង សុថា តំណាងឯកឧត្តមអភិបាលខេត្តក្រចេះ ជូនដល់ប្រជាពលរដ្ឋចំនួន៤ភូមិ៖ ភូមិត្រពាំងស្រែ ភូមិជើងឃ្លេ ភូមិច្រាប និងភូមិជ្រៃម៉ាំង ឃុំ ២ធ្នូ ស្រុកស្នួល។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ-ភូមិ និងប្រជាពលផងដែរ៕

ព័ត៌មានដែលជាប់ទាក់ទង