ព័ត៌មានជាតិ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជាងមួយរយសាមសិបនាក់ By PA THOM PRESS On Jul 5, 2025 ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ប្រគល់បណ្ណសរសើរដល់គ្រូបង្គោល និងវិញ្ញាបនបត្រដល់សិក្ខាកាមជាងមួយរយសាមសិបនាក់នារសៀលថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលរៀបចំដោយក្រសួងព័ត៌មាន ។ ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ក.អ.ម. បានរាយការណ៍សង្ខេបស្តីពីលទ្ធផលសរុបនៃវគ្គបណ្តុះបណ្តាល ដោយគ្រូបង្គោលមានឯកឧត្តមរដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា គឺក្នុងគោលដៅ៖ – បង្កើតសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រង – បង្កើនជំនាញក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ សកម្មភាព និងទំនាក់ទំនងសាធារណៈ – លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងនោះសិក្ខាកាម សរុប ១៤១នាក់ ស្រីចំនួន ៣៥នាក់ មកពី៖ – អគ្គនាយកដ្ឋានទាំង ៥ – នាយកដ្ឋានសវនកម្មផ្ទៃក្នុង – អធិការដ្ឋាន – អង្គភាពលទ្ធកម្ម និង App ក្រសួង – មណ្ឌលបណ្តុះបណ្តាល – មន្ទីរព័ត៌មានរាជធានី-ខេត្ត – សមាគមទូរទស្សន៍ – សមាគមវិទ្យុ – សមាគមអ្នកសារព័ត៌មាន ដោយឡែកសិក្ខាកាមចំនួន ១៣៧នាក់ ទទួលបានវិញ្ញាបនបត្រ ដោយបង្ហាញពីភាពរឹងមាំនៃការចូលរួម និងការយកចិត្តទុកដាក់ខ្ពស់។ ឯកឧត្តម បន្តថា វគ្គនេះបានជម្រុញឱ្យសិក្ខាកាមយល់ច្បាស់ពីតួនាទីដឹកនាំ ការទទួលខុសត្រូវ និងការផ្តល់ព័ត៌មានដែលមានវិជ្ជាជីវៈ ដោយសិក្ខាកាមប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ធ្វើជាឧបករណ៍ជំនួយដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ក្នុងឱកាសនៃពិធីបិទ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ដ៏មានគុណតម្លៃដល់សិក្ខាកាម ក្នុងនាមជាអ្នកដឹកនាំ ត្រូវផ្ដោតលើ៖ – គោលការណ៍ព្រហ្មវិហារធម៌ – ទស្សពិតរាជធម៌ – ច្បាប់មាសទាំង ៨ប្រការ របស់ព្រះបាទជ័យវរ្ម័នទី៧ – គោលការណ៍ ១១ចំណុច ស្ដីពី ភាពជាអ្នកដឹកនាំក្នុងបរិបទមន្ត្រីរាជការក្រសួងផងដែរ ៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint