សន្តិសុខសង្គម ក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣នាក់ បំពេញភារកិច្ច ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា By PA THOM PRESS On Jul 4, 2025 ភ្នំពេញ ៖ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣នាក់ បំពេញភារកិច្ច ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលឈរជើងនៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា ៖អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ ជាក់ស្តែងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ ការអប់រំនិងធ្វើកិច្ចសន្យា ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ការចេញលិខិតព្រមានលើកទី១ ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint