សុខភាព ជំងឺដេកស្រម៉ុកគាំងដង្ហើម (Obstructive Sleep Apnea) By PA THOM PRESS On Mar 16, 2025 តើអ្វីទៅជាជំងឺដេកស្រម៉ុកគាំងដង្ហើម? (Obstructive Sleep Apnea) ជំងឺដេកស្រម៉ុកគាំងដង្ហើម ដែលមានការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានទូទៅ គឺជាជំងឺដែលមានផលប៉ះពាល់ដល់សុខភាព តែក៏មានប្រសិទ្ធភាពខ្ពស់នៃការព្យាបាលផងដែរ។ ១) រោគសញ្ញា – ងងុយពេលថ្ងៃ – ស្រម៉ុក គាំងដង្ហើម – ហត់ស្ទះដង្ហើម ពេលដំណេកយប់ – នោមយប់ច្រើនដង – បែកញើសយប់ ឬឈឺក្បាល ២) រោគវិនិច្ឆ័យ – ភ្ជាប់ឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យដែលអាចឲ្យអ្នកជំងឺសម្រាកនៅផ្ទះបាន។ – មានករណីធ្ងន់ធ្ងរ ការភ្ជាប់ឧបករណ៍ធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពេទ្យ។ ៣) ការព្យាបាល: – ហាត់ប្រាណ ហាត់កីឡា – ដំណេកផ្អៀង ដំណេកគ្រប់គ្រាន់ – ឧបករណ៍សម្រានយប់។ “ប្រសិនបើ លោកអ្នកមានអាការៈ ដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅពិគ្រោះ និងណាត់ជាមួយវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល”៕ អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint