សុខភាព ត្អើក(Hiccups) ជាជំងឺប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទទេ By PA THOM PRESS On Feb 19, 2025 សុខភាព ៖ Hiccups ត្អើក ត្អើក គឺជាការកន្រ្តាក់សាច់ដុំសន្ទះទ្រូងដោយឯងៗ ហើយសាច់ដុំសន្ទះទ្រូងគឺជាសាច់ដុំខាន់ចែករវាងទ្រូងនឹងពោះដែលចូលរួមយ៉ាងសំខាន់សំរាប់ការដកដង្ហើម។ ត្អើកអាចបណ្តាលមកពី ការញាំអាហារច្រើន ការញាំស្រា ញាំភេសជ្ចះមានជាតិហ្គាស។ នៅក្នុងករណីមួយចំនួនត្អើកក៏បណ្តាលមកពីលក្ខខណ្ឌជំងឺមួយចំនួនផងដែរ។ ហើយភាគច្រើនត្អើកមានរយៈពេល ២ទៅ ៣នាទី ប៉ុន្តែករណីកំរមានរហូតដល់ថ្ងៃឬខែផងដែល។ ក្នុងអំឡុងពេលត្អើកវាអាចធ្វើអោយមានអារម្មណ៌តឹងទ្រូង តឹងពោះ នឹងបំពង់កផងដែរ។ ក្នុងករណីត្អើកតិចជាង ៤៨ម៉ោងភាគច្រើនបណ្តាលមកពី ៖ ⁃ ការទទួលទានមានជាតិហ្គាសច្រើន។ ⁃ ញាំអាហារច្រើនជ្រុល។ ⁃ ការដែលមានអារម្មណ៌ស្រ្តេស។ ⁃ ស្លាក់ខ្យល់អំឡុងពេលទំពារស្ករកៅស៊ូ ឬស្ករគ្រាប់។ ក្នុងករណីត្អើកបង្កដោយជំងឺ ឬថ្នាំមួយចំនួនដូចជា៖ ⁃ អ្នកញៀនស្រារ។ ⁃ អ្នកជំងឺទឹកនោមផ្អែម។ ⁃ បាត់បង់តុល្យភាពអុីយ៉ុងក្នុងខ្លួន។ ⁃ ការញាំថ្នាំ Steroid ជាដើម។ ជាជំងឺប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទ ប្រភព Cardiology Expertise ឯកទេសបេះដូង អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint