សុខភាព ជំងឺមហារីកដៃស្បូន ជាជំងឺមហារីកដែលអាចកើតនៅលើដៃស្បូនរបស់ស្ត្រីនៅផ្នែកខាងឆ្វេងឬខាងស្តាំ ឬទាំងសងខាង By PA THOM PRESS On Feb 11, 2025 ជំងឺមហារីកដៃស្បូន ( Ovarian cancer) Ovarian cancer គឺជាជំងឺមហារីកដែលអាចកើតនៅលើដៃស្បូនរបស់ស្ត្រីនៅផ្នែកខាងឆ្វេងឬខាងស្តាំ ឬទាំងសងខាងផងដែរ។ ក. រោគសញ្ញា – ឈឺពោះ ជាពិសេសនៅផ្នែកខាងក្រោមនៃពោះ – ហើមពោះខុសពីធម្មតា – វិបត្តិពោះវៀន ដូចជារាគឬទល់លាមកជាប់មិនបាត់ – កើនឡើងទំហំពោះ ដូចជាចង្អៀតចង្កេះខុសពីធម្មតា – ពិបាកបត់ជើងតូច ញឹកញាប់ – មានធ្លាក់ឈាម អស់កម្លាំងខុសពីធម្មតាជាប់រយះពេលយូរ – បាត់បង់ចំណង់អាហារ – រលាកសរសៃឈាម – កើនឬចុះទម្ងន់ខុសធម្មតា – ឈឺចង្កេះ ខ. កត្តាប្រឈមនឹងជំងឺមហារីកដៃស្បូន – កត្តាតំណពូជមានប្រហែល 10ទៅ 15% – អាយុចាស់លើសពី 60ឆ្នាំ ប៉ុន្តែក៏អាចកើតលើស្ត្រីវ័យក្មេងផងដែរ – ការមករដូវនៅអាយុក្មេងមុន12ឆ្នាំ ឬអស់រដូវនៅអាយុលើសពី52ឆ្នាំ – មិនធ្លាប់មានផ្ទៃពោះឬការមានផ្ទៃពោះដំបូងនៅអាយុលើសពី30ឆ្នាំ – ការបង្កកំណើតក្រៅស្បូន (IVF) ។ល។ ក្រៅពីនេះក៏មានកត្តាមួយចំនួនដែលជួយបន្ថយនូវកត្តាប្រឈមនឹងជំងឺមហារីកដៃស្បូនដូចជា – ការប្រើប្រាស់ថ្នាំពន្យារកំណើតគ្រាប់រយះពេលយូរ – ការមានកូនច្រើនដង – ការបំបៅដោះកូន ជាដើម គ. ការធ្វើរោគវិនិច្ឆ័យ – ការធ្វើអេកូពោះ CT ស្កេន ឬ MRI – ការវិភាគកោសិកាសាច់ដោយការច្រឹប ឬដោយការវះកាត់ ឃ. ការព្យាបាល គឺត្រូវធ្វើដោយវេជ្ជបណ្ឌិតឯកទេសដោយមានការពិភាក្សាយ៉ាងត្រឹមត្រូវទៅតាមដំណាក់កាលនិងបច្ចេកទេសមានដូចជា – ការវះកាត់ – ការព្យាបាលដោយឱសថគីមី – ការព្យាបាលដោយសម្រន់ សូមអញ្ជើញមកធ្វើការពិនិត្យពិគ្រោះនិងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបានប្រសិទ្ធភាពនៃការព្យាបាលយ៉ាងពិតប្រាកដ៕ ប្រភព មន្ទីរពេទ្យកាល់ម៉ែត អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint