សុខភាព ការរំកិលឆ្អឹងកងចង្កេះ បណ្តាលឲ្យមានការឈឺចុកចាប់ និងពិបាកបញ្ជារចលនាជើង និងការបន្ទោបង់ By PA THOM PRESS On Feb 9, 2025 សុខភាព ៖ ការរំកិលឆ្អឹងកងចង្កេះ spondylolisthésie ជាភាពផ្លាស់ទីរបស់ឆ្អឹងខ្នងមួយទៅមុខឬទៅក្រោយលើឆ្អឹងខ្នងបន្ទាប់ បណ្តាលអោយមានការគាបសង្កត់ទៅលើខួរឆ្អឹងកងខ្នង រឺ សរសៃវិញ្ញាណ ដែលបណ្តាលអោយមានការឈឺចុកចាប់ និងពិបាកបញ្ជារចលនាជើង និងការបន្ទោបង់។ ក) រោគសញ្ញា – ឈឺចង្កេះ – ឈឺរាលចេញពីចង្កេះទៅជើង – ចុះខ្សោយនៃសាច់ដុំជើង ឬផ្នែកខាងក្រោម – ស្ពឹកជើង ដើរមិនបានឆ្ងាយ – អាចពិបាកក្នុងការបញ្ជារការបន្ទោបង់ ខ) មូលហេតុ – បាក់បែកឆ្អឹងខ្នងដោយសារការប៉ះទង្គិច – ការចាស់សឹករិចរិលនៃឆ្អឹងកងចង្កេះ – ផលវិបាកក្រោយការវះកាត់ឆ្អឹងកងចង្កេះ គ) ការព្យាបាល ការព្យាបាលមិនចាំបាច់វះកាត់ – ការអង្គុយឬដេកត្រឹមត្រូវ – ហាត់ប្រាណសម្រាប់ការរឹងមាំនៃសាច់ដុំចង្កេះ – ការចាក់ថ្នាំបំបាត់ឈឺ – ប្រើថ្នាំបំបាត់ការឈឺសាច់ដុំ និងការរលាក ឃ) ការព្យាបាលដោយវះកាត់ វះកាត់កល់ទ្រនាប់ឆ្អឹងកងចង្កេះ និងចាប់ដែកដើម្បីភ្ជាប់ឆ្អឹងខ្នងឲ្យរឹងមាំវិញ និងដើម្បីបន្ធូរការចង្អៀតសរសៃប្រសាទ ជំរើសនៃការព្យាបាលដោយការប្រើប្រាស់ថ្នាំ ដោយចលនា រឺ ដោយវិធីវះកាត់គឺអាស្រ័យលើរោគសញ្ញានៃជំងឺ និងការវិវត្តន៍នៃជំងឺ។ ប្រសិនបើបងប្អូនមានបញ្ហា រឺរោគសញ្ញាដូចដែលបានរៀបរាប់ជូនខាងលើ សូមបងប្អូនមកពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រនៃការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕ មន្ទីរពេទ្យកាល់ម៉ែត អរគុណសន្តិភាព Share FacebookTelegramEmailLinkedinPrint