ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា

ភ្នំពេញ ៖ នាថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហង្ស សុតសំភារ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម បានបើកកិច្ចប្រជុំ “ វាយតម្លៃដំឡើងឋានៈស្ថាបត្យករចុះបញ្ជីចំនួន ១២រូបទៅជាស្ថាបត្យករ គ.ស.ក. “ ដោយមានការចូលរួមវាយតម្លៃពី ឯកឧត្តម ម៉ម សូផាណា លោកជំទាវ នន់ ភានី ទីប្រឹក្សាក្រសួង ដ.ន.ស. ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម និងសមាគមស្ថាបត្យករខ្មែរ នៅបន្ទប់ប្រជុំលេខ២១៣ ជាន់ទី២ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជាលទ្ធផល គណៈកម្មការវាយតម្លៃនិងគុណវុឌ្ឍិឯកភាពជាឯកច្ឆ័នក្នុងការទទួលស្គាល់សមត្ថភាព និងដំឡើងឋានៈស្ថាបត្យករចំនួន១២រូបទៅជាស្ថាបត្យករ គ.ស.ក ៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង