ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៥​ និងបណ្តាឆ្នាំពាក់ព័ន្ធ

ខេត្ត​ស្វាយរៀង​ ៖ ថ្ងៃចន្ទ​ ៨រោច​ ខែ​ជេស្ឋ​ ឆ្នាំ​មមី​ អដ្ឋ​ស័ក​ ពុទ្ធ​សករាជ​ ២៥៧០​ ត្រូវ​នឹង​ថ្ងៃ​ទី៨​ ខែ​មិថុនា​​ ឆ្នាំ​២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួម​ ក្នុងពិធី បើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក​ សារ៉េត​ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ប្រតិភូអមគណៈអធិបតី លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុក លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនដែន និងលោក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ ជា​ច្រើន​រូបទៀត៕ ប្រភព ផេកស្នងការខេត្ត
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង