គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តMERCEDES C500 ពណ៌ស​ បុករះម៉ូតូ​ និងរម៉កដឹកទឹកកក​ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់​

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីប​ មួយគ្រឿង​ ម៉ាក​ MERCEDES C500 ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AW-1301 បេីកបរក្នុងទិសដៅពីត្បូងទៅជេីង​ក្នុងល្បឿនលឿន​ ខណៈបេីកមកដល់ចំណុចខាងលេី​ ស្រាប់តែរថយន្តបានបុករះជាមួយម៉ូតូ​ និងរម៉កដឹកទឹកកក​ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់​ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។
ហេតុការណ៍​បានកេីតឡេីងនៅវេលាម៉ោង​ ១២:២០នាទីថ្ងៃត្រង់​ ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ​២០២៦​ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា​ ក្នុងមូលដ្ឋានសង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។
ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញ​ប៉ុស្តិ៍បានចុះមកដល់ទីតាំងខាងលេី​ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​ និងម៉ូតូ​ ព្រមទាំងរម៉កទឹកកក​ ទៅរក្សាទុកនៅការិយាល័យ​ រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ ៕
អរគុណសន្តិភាព
ព័ត៌មានដែលជាប់ទាក់ទង