វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកចំនួន ១៤បណ្ណ​ ក្នុងភូមិសាស្ត្រខេត្តកែប ត្រូវ​បាន​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញជូនបងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយមតាមការស្នេីសុំ​ តាមរយៈការប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service)

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៤បណ្ណ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកចំនួន ១៤បណ្ណ​ ក្នុងភូមិសាស្ត្រខេត្តកែប ត្រូវ​បាន​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញជូនបងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយមតាមការស្នេីសុំ​ តាមរយៈការប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service)។
តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ឯកសារតាមរយៈច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយប្រើប្រាស់យន្តការសេវាសាធារណៈរហ័ស (Express Service) ក្រសួងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីក្នុងខេត្តកែប ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៤បណ្ណ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីអាងទឹកក្នុងភូមិសាស្ត្រខេត្តកែប ចំនួន ១៤បណ្ណ ជូនក្រសួងធនធានទឹក និងឧតុនិយម៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង