អាម៉េរិក ៖ ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក (DEPARTMENT OF WAR) កំពុងត្រៀមខ្លួនបញ្ជូនកងទ័ពរាប់ពាន់នាក់ពីកងពលថ្មើរជើងលេខ ៨២ នៃកងទ័ពអាម៉េរិកឱ្យដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា។កាសែត Wall Street Journal បានរាយការណ៍ជាលើកដំបូងថា មន្ទីរបញ្ចកោណត្រូវបានគេរំពឹងថានឹងប្រកាសពីការដាក់ពង្រាយក្រុមប្រយុទ្ធកងពលតូចចំនួន ៣,០០០ នាក់មកពីអង្គភាពជាន់ខ្ពស់ដែលមានមូលដ្ឋាននៅរដ្ឋ North Carolina ដើម្បីចូលទៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់។
កាសែតអាម៉េរិក WSJ បានរាយការណ៍ទៀតថាកងកម្លាំងឆ្លើយតបរហ័សឈានមុខគេមួយរបស់យោធាអាម៉េរិកគឺ កងអនុសេនាធំទ័ពអាកាសលេខ ៨២ ត្រូវបានរចនាឡើងដើម្បីជាក្រុមឆ្លើយតបរហ័សដែលអាចដាក់ពង្រាយកងវរសេនាធំក្នុងរយៈពេល ១៨ ម៉ោង និងកងពលតូចអាចដាក់ពង្រាយបន្ថែមបានក្នុងរយៈពេល ៧២ ម៉ោង។ WJS បន្តទៀតថាមន្ត្រីការពារជាតិអាម៉េរិកត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការអំពីការដាក់ពង្រាយក្រុមប្រយុទ្ធកងពលតូចពីកងពលនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

ព័ត៌មានដែលជាប់ទាក់ទង
