ប្រទេសចំនួន ៣ ដែលនឹងរងគ្រោះខ្លាំងជាងគេ នឹងមិនត្រឹមតែធ្វើឱ្យទំនិញក្នុងសហរដ្ឋអាម៉េរិកឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជា “ព្យុះសេដ្ឋកិច្ច” ដល់បណ្ដាប្រទេសនៅអាស៊ី រួមទាំងអាស៊ានថែមទៀត

សេដ្ឋកិច្ច ៖ យោងតាមការវិភាគរបស់ Council on Foreign Relations (CFR) និងទិន្នន័យពី Nikkei Asia បានបង្ហាញថា ទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ីប្រមាណ ៦២១ពាន់លានដុល្លារ នឹងត្រូវរងផលប៉ះពាល់ដោយផ្ទាល់ពីគោលនយោបាយនេះ។
ក្នុងនោះ ប្រទេសចំនួន ៣ ដែលនឹងរងគ្រោះខ្លាំងជាងគេគឺ ចិន (ប៉ះពាល់ប្រមាណ ១៤២ ពាន់លានដុល្លារ), ជប៉ុន (១០៧ ពាន់លានដុល្លារ) និង កូរ៉េខាងត្បូង (១០២ ពាន់លានដុល្លារ)។ ការនាំចេញរថយន្ត គ្រឿងអេឡិចត្រូនិក និងដែកថែបពីប្រទេសទាំងនេះ នឹងត្រូវប្រឈមមុខនឹងរបាំងពន្ធដ៏ខ្ពស់ ដែលធ្វើឱ្យពួកគេបាត់បង់ភាពប្រកួតប្រជែងនៅក្នុងទីផ្សារអាម៉េរិក។
យ៉ាងណាមិញ ចំពោះមុខទំនិញដែលស្ថិតក្នុងគោលដៅស៊ើបអង្កេត និងត្រូវដាក់ពន្ធរួមមាន បន្ទះឈីប និងឧបករណ៍ AI អាចត្រូវរងពន្ធ ២៥% ចាប់ពីដើមឆ្នាំ ២០២៦ នេះតទៅ។ បន្ថែមពីនេះ ដែកថែប និងអាលុយមីញ៉ូម អាចនឹងត្រូវរងពន្ធរហូតដល់ ៥០% ខណៈដែលវិស័យរថយន្ត និងគ្រឿងបន្លាស់ក៏ត្រូវប្រឈមនឹងពន្ធចន្លោះពី ១៥%-២៥% ផងដែរ។ ក្រុមហ៊ុននានានឹងត្រូវបង្ខំចិត្តប្ដូរទីតាំងផលិតកម្ម ឬបង្កើនថ្លៃដើមដើម្បីរ៉ាប់រងពន្ធគយទាំងនេះ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានធ្ងន់ៗថា ការប្រើប្រាស់មាត្រា ២៣២នេះ នឹងមិនត្រឹមតែធ្វើឱ្យទំនិញក្នុងសហរដ្ឋអាម៉េរិកឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជា “ព្យុះសេដ្ឋកិច្ច” ដល់បណ្ដាប្រទេសនៅអាស៊ី រួមទាំងអាស៊ានថែមទៀតផង៕

ព័ត៌មានដែលជាប់ទាក់ទង