SOC ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យសន្តិសុខ សាយប័រ និងការពារទិន្នន័យសំខាន់ៗរបស់អង្គភាពពីការវាយប្រហារផ្សេងៗជាច្រើន

ភាគ ១៖ ស្វែងយល់អំពីមជ្ឈមណ្ឌលត្រួតពិនិត្យសន្តិសុខសាយប័រ Cybersecurity Operation Center (SOC)

SOC ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យសន្តិសុខ សាយប័រ និងការពារទិន្នន័យសំខាន់ៗរបស់អង្គភាពពីការវាយប្រហារផ្សេងៗជាច្រើនដូចជា៖ ការវាយប្រហារដោយ malware (កម្មវិធីព្យាបាទ) ដែលអាចបំផ្លាញទិន្នន័យ ឬប្រព័ន្ធឌីជីថល, ransomware (មេរោគចាប់ជំរិត) ដែលរាំងខ្ទប់ទិន្នន័យ និងទាមទារប្រាក់លោះ, ការវាយប្រហារ phishing (បោកប្រាស់តាមអុីនធឺណិត) ដែលព្យាយាមលួចព័ត៌មានសម្ងាត់, និងការគំរាមកំហែងពីខាងក្នុង (internal threats) អង្គភាពផ្ទាល់។ ភារកិច្ចចម្បងរបស់ SOC រួមមាន៖

ការត្រួតពិនិត្យប្រព័ន្ធ និងបណ្តាញជាប្រចាំ: ការត្រួតពិនិត្យកំណត់ហេតុ (logs) នៃសកម្មភាពបណ្តាញ ការចូលប្រើប្រព័ន្ធ និងចរាចរណ៍ទិន្នន័យតាមពេលវេលាជាក់ស្តែង (real-time) ដើម្បីរកមើលសកម្មភាពគួរឱ្យសង្ស័យ ឬខុសពីធម្មតាដែលអាចជាសញ្ញានៃការវាយប្រហារ៕ by @OUPNarith
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង