កម្លាំងជំនាញអង្គភាពCMAC ចុះទៅបោសសម្អាតមីនបេីកតំបន់សុវត្ថិភាពនៅកន្លែងផ្ទុះរថយន្តឆ្នៃស្ថិតនៅក្នុងចម្ការដំឡូងមី ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន
ខេត្តបាត់ដំបង ៖ នៅថ្ងៃសៅរ៍ ទី១០ មករា ឆ្នាំ២០២៦នេះ កម្លាំងជំនាញអង្គភាពCMAC ចុះទៅបោសសម្អាតមីនបេីកតំបន់សុវត្ថិភាពនៅកន្លែងផ្ទុះរថយន្តឆ្នៃស្ថិតនៅក្នុងចម្ការដំឡូងមី ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងនោះ បានរកឃេីញគ្រាប់មីនតោន៣រណ្តៅសុទ្ធតែដាក់គ្រាប់មីនតោនត្រួតគ្នាចំនួន២គ្រាប់ សរុបចំនួន៦គ្រាប់ ស្ថិតនៅក្បែរៗកន្លែងផ្ទុះនោះ។
សុំបញ្ជាក់ថា ដីចម្ការនេះបានរុករានប្រេីប្រាស់ដាំដំណាំប្រមាណជិត៣០ឆ្នាំមកហេីយ តាំងពីសង្គ្រាមផ្ទែក្នុងកម្ពុជាត្រូវបានបញ្ចប់មកម្លេះ ៕ by H.E Heng Ratana
អរគុណសន្តិភាព


