ផ្ទុះគ្រាប់មីនតោនជាសំណល់សង្គ្រាមទសវត្ស១៩៨០-៩០​ បានបំផ្លាញរថយន្តកែឆ្នៃដឹកដំឡូងមីមួយគ្រឿងស្ទេីទាំងស្រុង​

ខេត្តបាត់ដំបង ៖ នៅល្ងាចថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២៦​ មានករណីផ្ទុះគ្រាប់មីនតោនជាសំណល់សង្គ្រាមទសវត្ស​១៩៨០-៩០​ បានបំផ្លាញរថយន្តកែឆ្នៃដឹកដំឡូងមីមួយគ្រឿងស្ទេីទាំងស្រុង​ និងជាសំណាងល្អបំផុតសម្រាប់បេីកបររួចជីវិតដោយព្រលឹងចេញជិតផុតចុងសក់​ មិនរងរបួសស្នាមឡេីយ! ។ ករណីផ្ទុះគ្រាប់មីនតោននេះ​ កេីតឡេីងនៅភូមិវាលវង់​ ឃុំតាស្តា​ ស្រុកសំពៅលូន​ ខេត្តបាត់ដំបង។
នេះបានហៅថា​ “សំណល់សង្គ្រាមចាស់មិនទាន់អស់ផង​ សំណល់សង្គ្រាមថ្មីមកបន្ថែមទៀត” ៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង