ចិនបើកដំណើរការម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Zhangzhou របស់ខ្លួន ជាមូលដ្ឋានថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅក្នុងពិភពលោក
ចិនបើកដំណើរការម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Zhangzhou របស់ខ្លួន ជាមូលដ្ឋានថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅក្នុងពិភពលោក។
ក្នុងនោះ សម្រាប់ការបើកដំណើរការនូវម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ Zhangzhou របស់ប្រទេសចិន ដែលជាមូលដ្ឋានថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅក្នុងពិភពលោកនេះ គឺត្រូវបានធ្វើឡើងថ្ងៃទី ១ ខែមករា បន្ទាប់ពីបានបញ្ចប់ការធ្វើតេស្ត និងការដំណើរការសាកល្បងយ៉ាងពេញលេញ។
ចំពោះសមត្ថភាពរបស់ម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zhangzhou នេះ គឺមានសមត្ថភាពផលិតថាមពលបានដល់ទៅ 1,126 MWe ឯណ្ណោះ ហើយវាគឺជាការបញ្ចប់នូវដំណាក់កាលទី ១ នៃគម្រោង ផែនការសាងសង់ម៉ាសុីនរ៉េអាក់ទ័រនុយក្លេអ៊ែរសរុបចំនួន 6 ។
គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zhangzhou នេះ គឺត្រូវបានអភិវឌ្ឍដោយសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) សហការជាមួយ China Guodian ។ រោងចក្រនេះ ប្រើម៉ាសុីនរ៉េអាក់ទ័រជំនាន់ទី 3 ហៅថា “Hualong One” ដែលជាបច្ចេកវិទ្យាផលិតក្នុងស្រុក និងបំពេញតាមស្តង់ដារសុវត្ថិភាពអន្តរជាតិរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។
ជាក់ស្តែង គម្រោងនេះ គឺត្រូវបានគេចាត់ទុកថាជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្រជំនាន់ថ្មីរបស់ចិន នៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល និងឈានទៅរកការមិនបញ្ចេញឧស្ម័នពុលនៅឆ្នាំ ២០៦០ ហើយនៅពេលដែលម៉ាសុីនរ៉េអាក់ទ័រទាំង ៦ ត្រូវបានសាងសង់រួចរាល់ និងដំណើរការពេញលេញ នោះវាគឺត្រូវបានរំពឹងថានឹងអាចផលិតថាមពលបានសរុបដល់ទៅ 60 ពាន់លានគីឡូវ៉ាត់ម៉ោងឯណ្ណោះ នៅក្នុងមួយឆ្នាំ៕ by Madia HUB
![]()

