កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពី ការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះ
ក្រុងភ្នំពេញ ៖ ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងទឹកថៃ និងបណ្តាផេកមួយចំនួនដែលបានផ្សព្វផ្សាយចោទប្រកាន់ លាបពណ៌កងទ័ពកម្ពុជាថា «កម្ពុជាបានជ្រៀតចូលខេត្តត្រាត ហើយកំពុងព្យាយាមប៉ុនប៉ងបំផ្លាញទីតាំងយោធា និងភ្នាក់ងាររដ្ឋបាលក្នុងខេត្តត្រាត»។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមទាត់ចោលនូវខ្លឹមសារដែលបានចុះផ្សាយខាងលើនេះ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយ។
កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពី ការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះ។

