លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ បានបន្តដឹកនាំក្រុមការងារចុះណែនាំជាលើកចុងក្រោយ មុននឹងឈានដល់ការអនុវត្តវិធានការរដ្ឋបាល ដល់អាជីវករ ម្ចាស់ផ្ទះដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ បានបន្តដឹកនាំក្រុមការងារចុះណែនាំជាលើកចុងក្រោយ មុននឹងឈានដល់ការអនុវត្តវិធានការរដ្ឋបាល នៃលិខិតជូនដំណឹងលេខ៤៧០/២៥ សជណ.ចអព ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ជូនដល់អាជីវករ ម្ចាស់ផ្ទះដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់-ថ្មី ស្ថិតក្នុងសង្កាត់ច្បាររអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ រហូតដល់ព្រំប្រទល់សង្កាត់និរោធ ៕ អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង