ត្រពាំងកាតោត ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិបុស្សត្រឡាញ់ ឃុំជ្រាវ ក្រុងសៀមរាប ដែលមានទំហំ ១៥៩៤ម៉ែត្រការ៉េ និងមានក្បាលដីលេខ ១៤៥៣ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ខេត្តសៀមរាប ៖ ត្រពាំងកាតោត ជាដីបុរាណដ្ឋាន ស្ថិតក្នុងភូមិបុស្សត្រឡាញ់ ឃុំជ្រាវ ក្រុងសៀមរាប ដែលមានទំហំ ១៥៩៤ ម៉ែត្រការ៉េ និងមានក្បាលដីលេខ ១៤៥៣ ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។
គួរបញ្ជាក់ផងដែរថា ត្រពាំងកាតោត ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ៕ អរគុណសន្តិភាព

