ឯកឧត្តម ហែម វណ្ណឌី ស្នើឱ្យការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន ភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុក
ភ្នំពេញ ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបក្រុមបេសកកម្ម នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដើម្បីពិនិត្យរបាយការណ៍បច្ចុប្បន្នភាពនៃផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន។
ក្នុងជំនួបនោះ លោក Yamada Yasuhiro មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយទទួលបន្ទុកកិច្ចការមេគង្គនៃវិទ្យាស្ថាន ERIA បានបង្ហាញលទ្ធផលនៃការសិក្សាលើទីតាំងសក្តានុពល ព្រមទាំងការវិភាគភាពខ្លាំង និងបញ្ហាប្រឈមផ្នែកធនធានមនុស្ស ភស្តុភារ ថាមពល អភិបាលកិច្ច និងតម្លៃដី សម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន ធៀបនឹងប្រទេសជិតខាង៕
![]()
