នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្រ្កាបបានករណី ការប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station)
១.ឈ្មោះ ឡុ.រ ២.ឈ្មោះ ខ.ប.ប ៣.ឈ្មោះ ក.ច.រ ដែលកំពុងធ្វើសកម្មភាពបើកបររថយន្ត ដែលបំពាក់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ដែលផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមអនឡាញ និងក្លែងគេហទំព័របន្លំជាក្រុមហ៊ុនបណ្តាញសង្គមតេឡេក្រាម ដែលមានខ្លឹមសារបំភិតបំភ័យពាក់ព័ន្ធនឹងសុវត្ថិភាពគណនីតេឡេក្រាមដើម្បីបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់គណនី ក្នុងគោលបំណងចូលគ្រប់គ្រងគណនី ឈានយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រភព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
