ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍គណៈប្រតិភូមកពី២៧ប្រទេស និង ៧អង្គការសមាគមអន្តរជាតិ ព្រមទាំងគណៈប្រតិភូជាតិក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍គណៈប្រតិភូមកពី២៧ប្រទេស និង ៧អង្គការសមាគមអន្តរជាតិ ព្រមទាំងគណៈប្រតិភូជាតិក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពីថ្ងៃទី២៣ដល់២៤ ខែកញ្ញា ឆ្នាំ២០២៦។ ការរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះជាគំនិតផ្តួចផ្តើមដែលបង្ហាញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក៏ដូចជាប្រទេសទាំងអស់ដែលបានចូលរួម ក្នុងការប្រយុទ្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បទល្មើសនេះជាបញ្ហាប្រឈម និងការគំរាមកំហែងសកល ដែលគ្រប់ប្រទេស និងយន្តការតំបន់ត្រូវតែសហការគ្នាបង្រ្កាប ដែលមិនមែនជាទំនួលខុសត្រូវរបស់ប្រទេសណាមួយឡើយ៕
អរគុណសន្តិភាព

ព័ត៌មានដែលជាប់ទាក់ទង