ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកឡើងស្តីពីយុវជនយើងដែលជាប់កាតព្វកិច្ចយោធា គឺមិនមែនជាបន្ទុកនោះទេ តែនោះគឺជាឱកាសរបស់យុវជនគ្រប់រូប ដែលអាចចូលរួមចំណែកក្នុងការការពារជាតិ
ភ្នំពេញ ៖ “យុវជនយើងដែលជាប់កាតព្វកិច្ចយោធា គឺមិនមែនជាបន្ទុកនោះទេ តែនោះគឺជាឱកាសរបស់យុវជនគ្រប់រូប ដែលអាចចូលរួមចំណែកក្នុងការការពារជាតិ ជាពិសេសនៅពេលមានបញ្ហាប៉ុនប៉ង ឬមួយក៏ការឈ្លានពាន គឺយើងអាចមានចំណែកក្នុងការជួយការពារក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តនូវអ្វីដែលជាតិយើងមានតម្រូវការ។
សូមបញ្ជាក់ផងដែរថា ច្បាប់កាតព្វកិច្ចយោធានេះ មិនមែនជាបន្ទុកទៅដល់សង្គម ហើយក៏មិនមែនជាដាក់បន្ទុកទៅលើយុវជនជំនាន់ក្រោយនោះទេ ប៉ុន្តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមតម្រូវការរបស់ក្រសួងការពារជាតិ ហើយជាឱកាសសម្រាប់យុវជនយើងគ្រប់រូបក្នុងការចូលរួមការពារបូរណភាពទឹកដីរបស់យើង”។
ប្រសាសន៍ របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីសម័យប្រជុំព្រឹទ្ធសភា លើកទី៥ នីតិកាលទី៥៕
អរគុណសន្តិភាព

